ជ្រុងមួយនៃភាសាខ្មែរនៅបរទេស
Khmer Class @ Wat Tatom, Phum Svay, surin, Thailand (2-4-56)
ឱកាសនៃការរៀនសូត្រសម័យនេះងាយណាស់សម្រាប់ប្រទេសរីកចម្រើន តែក៏នៅមានឧបសគ្គផងដែរចំពោះការសិក្សាអប់រំនៅប្រទេសកម្ពុជា ទោះបីជាមានគោលដៅអប់រំជាតិក្រោមពាក្យស្លោក "អប់សម្រាប់ទាំងអស់គ្នា=ទាំងអស់គ្នាសម្រាប់ការអប់រំ" ក៏ដោយ។
កម្ពុជាជាប្រទេសដែលប្រើភាសាខ្មែរ(ខេមរភាសា) ជាយាន។ ភាសាខ្មែរជាភាសាដែលមានប្រវត្តិដ៏យូរលង់ក្នុងចំណោមភាសានៃប្រទេសក្នុងដែនសុវណ្ណភូមិ។ ភាសាខ្មែរ ត្រូវបានលាតសង្ធឹកយ៉ាងទួលាយតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ក្រោយសង្គ្រាមសម្លាប់ជាតិសាសន៍មនុស្សខ្មែរត្រូវបាន បន្តជាជិវិតរស់នៅស្ទើរគ្រប់ទិញទីនៃពិភពផែនដី។
អរិយធម៌ដ៏រុងរឿងនៃអតីតកាល នៃអាណាចក្រខ្មែរបានផ្សាយទៅគ្រប់ច្រកល្ហក។
បើនិយាយពីការផ្សាយភាសាខ្ញុំវិញអាចនិយាយបានថា "ទីណាមាជនជាតិខ្មែរ ទីនោះត្រូវមានភាសាខ្មែរ" ហើយក៏កំពុងតែមានជនជាតិសាសន៍ខ្មែរមួយចំនួនធំដែលមិនបានប្រើភាសាខ្មែរខណៈខ្លួន គ្រួសារ សហគមន៍របស់ខ្លួនរស់នៅបរទេសផងដែរ។
ប៉ាកកាខ្មែរ បានបង្រៀនកូនខ្មែរ និងកូនចៅសៀមមានឈាមជ័រខ្មែរនៅរាណាចក្រថៃផងដែរ ពិសេសខេត្តស្រិន្ទ្រ អតីតទឹកដីខ្មែរ ក្រោមការដឹកនាំរបស់លោកប្រធានសមាគភាសានិងវប្បធម៌ខេត្តសុរិន្ទ នៅវត្តស្វាយ និងទីកន្លែងផ្សេងទៀតនៅលើទឹកដីនេះ។
ទោះបីតិចតួចស្តួចស្តើងក៏ជាជំនួយមួយដល់ មនុស្សខ្មែរដែលចង់ចេះ សរសេរ អាន និយាយភាសាខ្របស់ផងខ្លួនដែលស្ទើរតែរលត់ដង្ហើមនៅលើទឹកដីនេះ....
(រូបថត អក្សរាស៊ីងជ័យ)
No comments:
Post a Comment