Monday, February 1, 2010

វិនដូភាសាខ្មែរ-Khmer Windows

​       កាលពីឆ្នាំកន្លងទៅនេះយើងធ្លាប់បានឮថា ក្រុមហ៊ុន Microsoft បានបញ្ចូលភាសាខ្មែរទៅក្នុងវីនដូវីស្តា ដើម្បីទទួលប្រព័ន្ធដំណើរការរបស់វិនដូជាភាសាខ្មែរ។ ទន្ទឹមនេះ វីស្តា បានអនុញ្ញឲ្យភាសាជាង៥០មានវត្តមានក្នុងប្រព័ន្ធដំណើរការវីនដូវីស្តាផងដែរ។​​  ហើយខេមរភាសាបានបញ្ចូលទៅក្នុងប្រព័ន្ធនេះមុនគេក្នុង​ចំណោមភាសានៅក្នុងប្រទេសក្នុងតំបន់។ ក្រោយពេលដែលក្រុមហ៊ុនបានដាក់ឲ្យប្រើសាកល្បងមួយរយៈកន្លងមក ឃើញថា មានកំហុសក្នុងការប្រែដូច្នេះ ក្រុមហ៊ុនបានដកចេញដើម្បីធ្វើការកែសម្រួល។
      យប់ថ្ងៃទី០១ កុម្ភៈ នេះខ្ញុំបាទព្យាយម ទាញវាយកមកប្រើម្តងទៀតតែមិនអាចប្រើបានសោះ ខ្ញុំក៏ផ្ញើសារទៅ ក្រុមអ្នកបច្ចេកទេសរបស់Microsoft ដោយសួរសំណួរមួយចំនួនទាក់ទងនឹងការទាញយកកម្មវិធីនោះ ស្រាប់តែព្រឹកថ្ងៃនេះខ្ញុំបានទទួលដំណឹងល្អពីពួកគេ ដោយគេបានផ្ញើឯកសារកម្មវិធីនោះមកឲ្យខ្ញុំសាកល្បងជាថ្មី។
      ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយនោះគឺ ប្រភេទពុម្ពអក្សរដែលយកមកប្រើនោះជាប្រភេទពុម្ពអក្សរដែលមិនសូវ​ល្អសោះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងព្យាយាមស្នើទៅ Builder Team ដើម្បីប្តូរមកជាពុម្ពអក្សរដែល
ជាពុម្ពអក្សរប្រើជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាវិញ។

      នេះជាមោទនភាពមួយសម្រាប់ជាតិខ្មែរ ដែលមាន វីនដូជាខេមរភាសាប្រើផ្ទាល់ហើយងាយស្រួលក្នុងការ ពិនិត្យអក្ខរាវិរុទ្ធខ្មែរទៀតផង។​ ខ្ញុំនឹងចែករំលែករឿងល្អនេះដល់អ្នកដែលមានបំណងលើកតម្កើងភាសាជាតិ។

       ខាងក្រោមជារូបភាពដែលខ្ញុំបានប្រើជាមួយ​កុំព្យូទ័ររបស់ខ្ញុំ៖


ខ្ញុំបាទនឹងរង់ចាំយោបល់ពីលោកអ្នកដើម្បីកែសម្រួលចំពោះកំហុសក្រោយពេលបានប្រើប្រាស់សាកល្បង !
ទាញយកកម្មវិធីមកសាកល្បង ចុចត្រង់នេះ

No comments: